ប៉ូលិសកេនយ៉ាចាប់ជនសង្ស័យម្នាក់ជាភេរវករ

0

ប្រទេសកេនយ៉ា៖ប៉ូលិសកេនយ៉ាបានបញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទពីការចាប់ខ្លួនជនសង្ស័យជាភេរវករម្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងស្រុកមួយក្នុងតំបន់ហ្គារីសា ខោនធី (Garissa County) នៅភាគឥសាននៃប្រទេសកេនយ៉ា។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវមន្រ្តីសន្តិសុខចាប់ខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្មគូឡាន (Kulan) ប្រហែលជាពេលថ្ងៃត្រង់នៅថ្ងៃចន្ទ ក្រោយទទួលបានជំនួយបន្ថែមពីសាធារណៈជន។

ប៉ូលិសលើកឡើងនៅក្នុងរបាយការណ៍សន្តិសុខថា៖ “បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅប៉ុស្តិប៉ូលិសរង់ចាំការប្រមូលភស្តុតាងពីអង្គភាពប៉ូលិសប្រឆាំងភេរវកម្ម Dadaab” ។

ប្រទេសអាហ្រ្វិកខាងកើតបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារតែមានការគំរាមកំហែងពីអំពើរភេរវកម្ម ដែលបង្កឡើងដោយក្រុមអាល់កៃដា ដោយមានជាប់ទាក់ទងជាមួយនឹងពួកសកម្មប្រយុទ្ធអាល់ស្ហាបាប (al-Shabab)។

ក្រុមភេរវករ អាល់ស្ហាបាប (Al-Shabab) បាន និងកំពុងវាយលុកនៅតាមតំបន់ជាច្រើនក្នុងប្រទេសរួមមានតំបន់ម៉េនដឺរ៉ា (Mandera) វ៉ាចឺរ (Wajir) និងហ្គារីសារ(Garissa)នៅភាគឥសានជាប់ព្រំប្រទល់ប្រទេសសូម៉ាលី ក្រោយពីពួកគេបានបំបែកតំបន់សន្តិសុខ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here