ប្រទេសអ៊ីរ៉ាក់៖យោធាអ៊ីរ៉ាក់និយាយនៅថ្ងៃពុធថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលមិនស្គាល់អត្តសញ្ញាណចំនួន២គ្រឿងនៅលើតំបន់ចំនួនពីរផ្សេងគ្នាក្នុងទីក្រុងបាកដាដ។
ការិយាល័យសារព័ត៌មាននៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់(JOC)លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលចេញផ្សាយក្រោយពេលពាក់កណ្តាលយប់ថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានដឹកគ្រឿងផ្ទុះ និងត្រូវបានបាញ់ទម្លាក់នៅយប់ថ្ងៃអង្គារនៅក្នុងតំបន់ទំនេរមួយនៅជិតមណ្ឌលជំរុំអាល់រ៉ាស់ឌីស្ហីដ (al-Rashid) នៅភាគខាងត្បូងទីក្រុងបាដាដ។
JOC លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណមួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងសង្កាត់អាល់ហ្គើតថេន (al-Girttan) នៅភាគខាងត្បូងនៃទីក្រុងបាដាដ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១