ក្បួនរថយន្តមួយរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានរងការវាយប្រហារគ្រាប់បែកដែលដាក់បំផ្ទុះលើដងផ្លូវមួយស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះ។
ប្រភពមួយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្បួនរថយន្តនេះត្រូវបានគេកំណត់គោលដៅធ្វើការវាយប្រហារនៅលើដងផ្លូវសំខាន់មួយស្ថិតនៅក្នុងខេត្តអានបាតែមិនបណ្តាលឱ្យមានមនុស្សស្លាប់ឬរងរបួសឡើយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាបន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើងក្បួនរថយន្តបានបន្តដំណើរទៅទិសដៅរបស់ខ្លួនភ្លាមៗ។
គួររំលឹកថាកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅនេះមានមនុស្ស៦នាក់ក្នុងនោះមានជនបរទេសម្នាក់បានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកទៅលើក្បួនរថយន្តរបស់កងកម្លាំងចម្រុះដឹកនាំដោយអាមេរិកស្ថិតនៅខេត្តឌីហារ ហើយគ្រាប់បែកមួយគ្រាប់ផ្សេងទៀតដែលដាក់លើដងផ្លូវក៏បានផ្ទុះឡើងផងដែរប្រឆាំងនឹងកងកម្លាំងចម្រុះអន្តរជាតិស្ថិតនៅរដ្ឋធានីបាដាដក្នុងថ្ងៃតែមួយ ប៉ុន្តែវាមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ឬរងរបួសឡើយ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១