អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានប្រាប់ឱ្យដឹងថាការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបួននាក់ផ្សេងទៀតរងរបួសស្ថិតនៅក្នុងតំបន់អាហ្វ្រីនក្នុងទឹកដីឃឺដ-ស៊ីរី។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានឱ្យដឹងថាឧប្បត្តិហេតុនេះបានកើតឡើងនៅជិតទីប្រជុំជន Kafr Jannah ដែលជាតំបន់ជិតនឹងដែនដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងតួកគី និងកងជីវពលស៊ីរីដែលគាំទ្រដោយទីក្រុងអង់ការ៉ា។
ចំណែកឯក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក៏បាននិយាយថាអត្តសញ្ញាណរបស់ជនរងគ្រោះភ្លាមៗមិនទាន់បានស្គាល់នៅឡើយទេ។
គួរបញ្ជាក់ថាតំបន់អាហ្វ្រីនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងតួកគី និងកងជីវពលស៊ីរីដែលគាំទ្រដោយទីក្រុងអង់ការ៉ាកាលពីឆ្នាំ២០១៨ បន្ទាប់ពីការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាជិតពីរខែជាមួយពួកយុទ្ធជនឃឺដស៊ីរីដែលជាក្រុមត្រូវបានទីក្រុងអង់ការ៉ាចាត់ទុកថាជាផ្នែកបន្ថែមនៃគណបក្សពលករឃឺដ (PKK) ជាក្រុមប្រដាប់អាវុធ ជាក្រុមមានការចាត់តាំង ឬជាអង្គការភេរវករដែលគាំទ្រដោយទួរគី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១