យ៉ាងហោចណាស់មានមនុស្ស១៥នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសម៉ិកស៊ិក

0

អាជ្ញាធរក្នុងតំបន់និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានមនុស្ស១៥នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅទីក្រុងព្រំដែនរីណូហ្សា (Reynosa)នៅថ្ងៃសៅរ៍។

ភ្នាក់ងាររដ្ឋថាម័រលីផាស(Tamaulipas)និយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការវាយប្រហារកើតឡើងនៅរសៀលថ្ងៃសៅរ៍នៅស្រុកផ្សេងៗគ្នាក្នុងទីក្រុង ហើយគេមិនទាន់ច្បាស់ថា ជនរងគ្រោះរងការកំណត់គោលដៅ ឬរងគ្រោះដោយចៃដន្យនោះទេ។

ប៉ូលិសក្នុងតំបន់និយាយថា ពួកគេបានចាប់ខ្លួនមនុស្សម្នាក់ដែលមានចំណាប់ខ្មាំងស្រី
២នាក់នៅក្នុងរថយន្ដ និងបានរឹបអូសយកយានយន្តចំនួន ៣គ្រឿង។

លោកម៉ាកគី អូធីស( Maki Ortiz) អភិបាលក្រុងរីណូហ្សា(Reynosa)មានប្រសាសន៍លើ
បណ្តាញសង្គមធ្វីតធ័រថា ការវាយប្រហារគួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់ ហើយពលរដ្ឋត្រូវតែទទួលបានកិច្ចការពារពីសមត្ថកិច្ច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here