រដ្ឋអ៊ីស្លាមវាយប្រហារលើស្ថានីយថាមពលនៅខេត្តគីរីគូក

0

កាលពីយប់ថ្ងៃសៅរ៍នេះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រើប្រាស់គ្រាប់បែកមួយគ្រាប់វាយប្រហារលើស្ថានីយ៍ថាមពលមួយកន្លែងស្ថិតនៅភាគខាងលិចខេត្តគីរីគូក។

ប្រភពពីប៉ូលិសបានប្រាប់សារព័ត៌មាន BasNews ថាការបំផ្ទុះគ្រាប់បែកបានកំណត់គោលដៅលើស្ថានីយ៍ផ្គត់ផ្គង់អគ្គិសនីដល់ស្រុករ៉ាសហាដ (Rashad) ជិតទីក្រុងហាវីចា (Hawija) មានចម្ងាយប្រមាណជា ៥៥គីឡូម៉ែត្រពីភាគនិរតីនៃខេត្តគីរីគូក។

ទំហំនៃការខូចខាតមិនត្រូវបានបង្ហាញឱ្យដឹងភ្លាមៗដោយប្រភពសន្តិសុខនៅក្នុងតំបន់នោះទេ។
ពួកសកម្មប្រយុទ្ធជារឿយៗនារដូវក្តៅតែងតែមានគោលដៅវាយប្រហាលើទីតាំងាអគ្គិសនីនៅអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល និងប្រជាជន។

គួររំលឹកផងដែរថាក្រុមជ្រុលនិយមថ្មីៗនេះបានបំផ្ទុះប៉មបញ្ជូនចរន្តអគ្គិសនីជាច្រើនកន្លែងក្នុងខេត្តគីរីគូក និងខេត្តឌីយ៉ាឡា។

ទន្ទឹមនឹងនេះដែរប្រភពសន្តិសុខក្នុងតំបន់បានរាយការណ៍ពីការបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត វាយប្រហារលើក្បួនរថយន្តយោធាមួយស្ថិតនៅខាងក្រៅស្រុក Daquq ភាគខាងត្បូងខេត្តគីរីគូក បណ្តាលឱ្យទាហានយ៉ាងហោចណាស់៣នាក់រងរបួស។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here