ប៉ូលិសក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធ៣នាក់រួមទាំងមេបញ្ជាការកំពូលម្នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌានៅថ្ងៃចន្ទ។
កម្លាំងសន្តិសុខឥណ្ឌាបាញ់សម្លាប់ក្រុមសកម្មប្រយុទ្ធក្នុងការប៉ះទង្គិចគ្នាមួយនៅតំបន់សូរផ័រ (Sopore) នៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
ប៉ូលិសក្នុងតំបន់បន្ថែមឲ្យដឹងថា សាកសពក្រុមសកម្មប្រយុទ្ធត្រូវបានគេរកឃើញ ហើយការស្រាវជ្រាវបន្ថែមនៅតែបន្ត ដើម្បីរកមើលថាមានសកម្មប្រយុទ្ធបន្តលាក់ខ្លួនក្នុងតំបន់នោះទៀតទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១