យ៉ាងហោចណាស់មនុស្ស៧នាក់ស្លាប់ និង៤៤នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាដ៏ធំមួយនៅចុងសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយអ្នកឃ្លាំមើលកាលពីថ្ងៃច័ន្ទនេះ។
អំពើហិង្សាដោយការប្រើប្រាស់កាំភ្លើងបាញ់ប្រហារគ្នាជាទ្រង់ទ្រាយធំគឺមានចំនួន១០ករណីនៅក្នុងរដ្ឋចំនួន៩រួមទាំងរដ្ឋញូជឺស៊ី (New Jersey) រដ្ឋវឺជីនៀ (Virginia) រដ្ឋកាលីហ្វ័រញ៉ា (California) និងរដ្ឋអាឡាស្កា (Alaska)។
យោងតាមកំណត់ត្រាដែលរកឃើញលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានក្មេងម្នាក់ និងក្មេងជំទង់ម្នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងរងរបួសនេះ។
គួរបញ្ជាក់ថាបើយោងតាមកំណត់ត្រានៅឆ្នាំនេះមានអំពើហិង្សាបាញ់សម្លាប់គ្នាជាទ្រង់ទ្រាយធំចំនួន២៩៤ករណីនៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្ស២០,៦៩៤នាក់ស្លាប់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១