នៅក្នុងប្រតិបត្តិការសម្ងាត់ទីភ្នាក់ងារស៊ើបការណ៍ទួរគីប្រកាសថាបានសម្លាប់មេដឹកនាំគណបក្សពលករឃឺដម្នាក់នៅក្នុងទីក្រុងស៊ូឡាម៉ានីយ៉ា (Sulaymaniyah)។
ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (Anadolu) របស់តួកគីបានប្រកាសថាទីភ្នាក់ងារស៊ើបការណ៍តួកគីបានសម្លាប់មេដឹកនាំម្នាក់នៃគណបក្សពលករឃឺដឈ្មោះនូឡាសដូណាន (Nulash Dogan) ឬមានឈ្មោះមួយទៀតហៅថានូឡាសដឺស៊ីម (Nulash Dersim) នៅក្នុងប្រតិបត្តិការសន្តិសុខសម្ងាត់មួយ។
ទីភ្នាក់ងារនេះបានប្រាប់បន្ថែមទៀតថាប្រតិបត្តិការនេះធ្វើឡើងនៅក្នុងទីក្រុងសូឡាយម៉ានីយ៉ា ដោយមេដឹកនាំរូបនេះគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សផ្សេងទៀតក្នុងបញ្ជីក្រហមដែលគេត្រូវការនៅក្នុងប្រទេសតួកគី ហើយក៏ជាមេបញ្ជាការនៃកងកម្លាំងការពាររបស់គណបក្សពលករឃឺដស្ថិតនៅក្នុងតំបន់ឃឺដដែលបានអនុវត្តន៍ប្រតិបត្តិការជាច្រើនប្រឆាំងនឹងកងកម្លាំងតួកគី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១