ភ្នាក់ងារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋរាយការណ៍ថា ប៉ូលិសតួកគីនៅថ្ងៃពុធនេះបានឃុំខ្លួនជនសង្ស័យ ៣២នាក់ពីបទជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម។
ក្នុងរបាយការណ៍លើកឡើងថា ប្រតិបត្ដិការដំណាលគ្នាជាច្រើនត្រូវបានធ្វើឡើងនៅតាមអាសយដ្ឋានចំនួន៣៩ផ្សេងគ្នានៅទូទាំងប្រទេស ដើម្បីចាប់ជនសង្ស័យដែលមានពាក់ព័ន្ធនឹងសមាជិកក្រុមឧទ្ទាមក្នុងតំបន់ជម្លោះ។
យោងតាមប្រភពភ្នាក់ងារព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការដែលមានការគាំទ្រពីកម្លាំងប្រតិបត្តិការពិសេស ត្រូវបានអនុវត្តក្នុងទីក្រុងអ៊ីស្តង់ប៊ុលភាគខាងលិចខេត្តអេឌីន(Aydin) និងខេត្តអាណាតូលីន(Anatolian)នៅភាគកណ្ដាលទីក្រុងស៊ីវ៉ាស(Sivas)។
ក្រុមរដ្ឋអ៊ីស្លាមត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ ២០១៥មក៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១