កម្លាំងគ្រប់គ្រងដោយអាមេរិកផ្ទេរភេរវករដាស់ច្រើនជាង ៦០នាក់ទៅមូលដ្ឋានអាល់សា្ហរដាឌី

0

ប្រទេសស៊ីរ៉ី៖កងកម្លាំងគ្រប់គ្រងដោយសហរដ្ឋអាមេរិកបានផ្ទេរក្រុមភេរវករដាស់(Daesh ISIS) ជាច្រើននាក់ចេញពីពន្ធនាគារដែលគ្រប់គ្រងដោយកងជីវពលQSD នៅខេត្តហាសាកា (Hasaka) ដោយមានគោលបំណងប្រើប្រាស់ក្រុមភេរវករដើម្បីអនុវត្តផែនការរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសស៊ីរ៉ី។

ប្រភពព័ត៌មានស៊ីវិលប្រាប់ភ្នាក់ងារព័ត៌មានសាណាថា កាលពីពីរថ្ងៃមុន កម្លាំងគ្រប់គ្រងដោយសហរដ្ឋអាមេរិកបានផ្ទេរភេរវករដាស់ច្រើនជាង ៦០នាក់ មានទាំងសញ្ជាតិអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ចេញពីពន្ធនាគារអាល់ តានវ៉ីអាស់ អាល់ស៊ីននី( al-Thanwiyah al-Sinaee) នៅច្រកចូលទីក្រុងហាសាកាទៅកាន់មូលដ្ឋានរបស់ពួកគេនៅទីក្រុងអាល់ ស្ហារដាឌី(al-Shadadi) ភាគខាងត្បូងប្រទេសស៊ីរ៉ី។

ប្រភពដដែលបានបញ្ជាក់ថា ការផ្ទេរភេរវករធ្វើឡើងខណៈដែលឧទ្ធម្ភាគចក្រអាមេរិកបានហោះហើរជាច្រើនលើកចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ព្រឹកព្រលឹម នៅពីលើទីតាំងពន្ធនាគារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពល QSD  ដើម្បីធ្វើការសម្របសម្រួលលើកិច្ចការផ្ទេរនេះ។

នៅថ្ងៃអាទិត្យសប្តាហ៍មុន កងកម្លាំងគ្រប់គ្រងដោយសហរដ្ឋអាមេរិកក៏បានផ្ទេរក្រុមភេរវករ ដាស់ (Daesh) មួយក្រុមចេញពីពន្ធនាគារអាល់ តានវ៉ីអាស់ អាល់ស៊ីននី (al-Thanwiyah al-Sinaee)ទៅកាន់មូលដ្ឋានដែលកាន់កាប់ដោយសហរដ្ឋអាមេរិកនៅទីក្រុងអាល់ស្ហារដាឌីដើម្បីទទួលការហ្វឹកហាត់ពីភ្នាក់ងារស៊ើបការណ៍អាមេរិក និងត្រៀមរៀបចំភេរវករទាំងនោះឲ្យធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពអារ៉ាប់ស៊ីរីនៅតាមតំបន់លំនៅស្ថាន និងទីកន្លែងសំខាន់ផ្សេងៗទៀត៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here