ក្រុមសកម្មប្រយុទ្ធតាលីបង់ ១៣០នាក់បានចុះចាញ់នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន

0

អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់សរុបចំនួន១៣០នាក់បានសុំចុះចាញ់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅខេត្តហឺររ៉ាត(Herat)ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យលោកជេឡានី ហ្វាហាដ (Jilani Farhad) ប្រាប់ភ្នាក់ងារសារព័ត៌មានថា អតីតក្រុមសកម្មប្រយុទ្ធបានសុំចុះចាញ់ចំពោះបុគ្គលិកនៃអគ្គនាយកដ្ឋានសន្តិសុខជាតិខេត្ត (NDS) ដែលជាភ្នាក់ងារស៊ើបការណ៍ជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន។

លោកបន្ថែមថា ក្រុមសកម្មប្រយុទ្ធទាំងនោះថែមទាំងបាននាំយកកាំភ្លើង AK-៤៧ ចំនួន ៨៥ដើម កាំភ្លើង PK ចំនួន៥ដើម គ្រាប់រ៉ូកែតចំនួន ៥គ្រាប់មកជាមួយផងដែរ។

មន្រ្តីរូបនោះបញ្ជាក់បន្ថែមថា ក្រោយពីមានការសុំចុះចាញ់ពីអតីតអ្នកបះបោររួចហើយនោះ សន្តិភាព និងស្ថិរភាពនឹងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងទីក្រុងហឺររ៉ាត។

សូមបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើអត្ថាធិប្បាយចំពោះរបាយការណ៍នេះនៅឡើយទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here