ប្រទេសតួកគីឃុំខ្លួនជនបរទេស២៦នាក់ពី​បទសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម IS

0

ប្រទេសតួកគី៖ភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូលូ (Anadolu) បានរាយការណ៍ថា ប្រទសតួកគីនៅថ្ងៃចន្ទនេះបានឃុំខ្លួនជនបរទេសយ៉ាងហោចណាស២៦នាក់ក្នុងទីក្រុងអង់ការ៉ាពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម(IS)។

នាយកដ្ឋាននគរបាលក្រុងការ៉ាបានកំណត់មុខសញ្ញាជនសង្ស័យ ៣០នាក់ ដោយក្នុងនោះ២៨នាក់ជាជនជាតិអ៊ីរ៉ាក់ និង២នាក់ជាជនជាតិស៊ីរ៉ី ហើយពួកគេសុទ្ធតែមានទំនាក់ទំនងជាមួយសមាជិកក្រុមឧទ្ទាម IS នៅក្នុងតំបន់ជម្លោះ។

ប្រភពព័ត៌មានដដែលបន្តថា កិច្ចខិតខំប្រឹងប្រែងបន្តដំណើរការដើម្បីចាប់ជនដែលរត់គេចខ្លួន ហើយចំពោះជនសង្ស័យដែលឃាត់ខ្លួនបានទាំងអស់នឹងត្រូវបញ្ជូនទៅរដ្ឋបាលអន្តោប្រវេសន៍ខេត្តដើម្បីនិរទេសខ្លួន។

គួររំលឹកផងដែរថា ប្រទេសតួកគីបានស្តីបន្ទោសលើក្រុមឧទ្ទាម IS ចំពោះការវាយប្រហារនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥ មក៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានxinhuanet ចុះផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here