គ្រាប់បែកបង្កប់ផ្ទុះមុនពេលកំណត់សម្លាប់សកម្មប្រយុទ្ធ៦នាក់នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖អ្នកនាំពាក្យរដ្ឋបាលខេត្តលោកអាថាហូឡាស់ ខូជីអានី (Atahullah Khogiani) មានប្រសាសន៍នៅថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ៦នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលគ្រាប់បែកដែលពួកគេបង្កប់បានផ្ទុះឡើងមុនពេលកំណត់ក្នុងស្រុកស្ហឺរហ្សាដ (Shirzad) នៃខេត្តណាងហ្គាហារ (Nangarhar) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទ។

មន្ត្រីបានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់មួយក្រុមបានទៅដាំគ្រាប់បែកនៅលើដងផ្លូវមួយកន្លែងក្នុងតំបន់ខូឌីឃីល (Kodikhil) នៃស្រុកស្ហឺរហ្សាដ (Shirzad) នៅយប់ថ្ងៃចន្ទ ប៉ុន្តែគ្រាប់បែកទាំងនោះបានផ្ទុះឡើងមុនពេលកំណត់ ហើយបានសម្លាប់សមាជិករបស់ពួកគេ៦នាក់នៅនឹងកន្លែង និងបណ្តាលឲ្យ ៣នាក់ផ្សេងទៀតរងរបួស។

ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់បានធ្វើការអត្ថាធិប្បាយចំពោះហេតុការណ៍ដែលបានកើតឡើងនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័តមានxinhuanet ចុះផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here