ពលរដ្ឋកេនយ៉ា៣នាក់ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធនៅតំបន់ព្រំដែន

0

ប្រទេសកេនយ៉ា៖ប៉ូលិសនិយាយថា ពលរដ្ឋកេនយ៉ា៣នាក់ត្រូវបានសម្លាប់ និង១នាក់រងរបួសនៅថ្ងៃព្រហស្បតិ៍ ដោយជនសង្ស័យជាក្រុមសកម្មប្រយទ្ធអាល់ស្ហាបាប (al-Shabab) បានវាយឆ្មក់លើការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងឌូបលី (Dhobley)នៅតំបន់ព្រំដែននៃប្រទេសកេនយ៉ា។ ​

ប៉ូលិសបានប្រាប់ឲ្យដឹងថា កម្មករសំណង់កំពុងធ្វើការក្នុងការដ្ឋាននៅពេលដែលពួកគេរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធដែលគេជឿជាក់ថា ក្រុមសកម្មប្រយុទ្ធទាំងនោះបានឆ្លងកាត់ព្រំដែនចេញពីប្រទេសសូម៉ាលី។

នៅក្នុងរបាយការណ៍សន្តិសុខមួយប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមកម្មករសំណង់៨នាក់មានកម្មករ ៣នាក់បានបាត់បង់ជីវិត។ កម្មករ១នាក់ក្នុងចំណោមពួកគេបានរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកក្នុងមន្ទីរពេទ្យឌូបលីដើម្បីព្យាបាលរបួស និងរក្សាជីវិត។

គួរបញ្ជាក់ផងដែរថា តំបន់ដែលរងការវាយប្រហារនោះគឺស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសសូម៉ាលី ហើយក្រុមសកម្មប្រយុទ្ធតែងតែឆ្លងកាត់ព្រំដែន ដោយមានការតាំងចិត្ត និងធ្វើការវាយប្រហារមុនពេលពួកគេរត់គេចត្រឡប់ទៅវិញ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here