ហេតុការណ៍ផ្ទុះបណ្តាលឲ្យមនុស្ស៤នាក់រងរបួសនៅភាគនិរតីនៃ ប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកមួយបង្ហាញថា មនុស្ស៤នាក់រួមទាំងបុគ្គលិកសន្តិសុខ១នាក់បានរងរបួស នៅពេលមានហេតុការណ៍ផ្ទុះមួយបានកើតឡើងក្នុងទីក្រុងខេតថា (Quetta) ភាគនិរតីខេត្តបាឡូជីស្ថាន(Balochistan) នៃប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍។

ក្នុងរបាយការណ៍ព័ត៌មានដដែលមានខ្លឹមសារបន្ថែមថា ក្រុមសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណបានវាយប្រហារកំណត់គោលដៅទៅលើក្បួនរថយន្តរបស់កម្លាំងសន្តិសុខមួយក្រុម ដោយប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ​ក្នុងទីក្រុងនៅយប់ថ្ងៃព្រហស្បតិ៍។

ភ្លើងបានឆាបឆេះរថយន្តមួយគ្រឿង ក្រោយពីមានហេតុការណ៍ផ្ទុះបានកើតឡើង។ ហេតុការណ៍នោះបានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ហើយបង្អួចផ្ទះមួយចំនួនដែលនៅក្បែរនោះក៏រងការបំផ្លាញផងដែរ។

យោងតាមការបកស្រាយក្នុងសេចក្តីថ្លែងការណ៍បន្ថែមឲ្យដឹងផងដែរថា អ្នករងរបួសត្រូវគេបញ្ជូនទៅមន្ទីរពេទ្យយោធាក្បែរនោះ ខណៈដែលស្ថានភាពអាសន្នក៏ត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យស៊ីវិល ថា ទីក្រុងខេតថា (Quetta) នឹងប្រឈមជាមួយហេតុការណ៍ដែលនឹកស្មានមិនដល់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here