រងរបួស២នាក់ដោយការវាយប្រហារដោយគ្រាប់រ៉ូកែតលើមូលដ្ឋានទ័ពអ៊ីរ៉ាក់

0

មូលដ្ឋានទ័ពអាកាសអេនអាល់អាសាដ (Ain al-Assad) ដែលជាកន្លែងដែលកងកំលាំងអាមេរិកឈរជើងស្ថិតនៅខេត្តអាន់បាភាគខាងលិចប្រទេសអ៊ីរ៉ាក់បានរងការវាយប្រហារដ៏ធំមួយកាលពីថ្ងៃពុធនេះ។

លោកវេនណេម៉ារ៉ូតូ (Wayne Marotto) អ្នកនាំពាក្យសម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយថាគ្រាប់រ៉ូកែតចំនួន១៤គ្រាប់ ត្រូវបានបាញ់សំដៅលើមូលដ្ឋានទ័ពអាកាសបណ្តាលឱ្យ​មនុស្ស២នាក់​រងរបួសស្រាល។

នៅម៉ោងប្រហែល១២:៣០នាទីរសៀលម៉ោងក្នុងស្រុកនៅទ័ពអាកាសអេនអាល់អាសាដត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន១៤គ្រាប់។ គ្រាប់រ៉ូកែតបានធ្លាក់នៅជុំវិញបរិវេណ និងខាងក្នុងមូលដ្ឋានទ័ពអាកាស។

របាយការណ៍បឋមបង្ហាញថាមានអ្នករងរបួសស្រាលចំនួន៣នាក់ បន្ទាប់មកបានប្រាប់ឱ្យដឹងថាមានអ្នករបួសស្រាលតែ២នាក់ និងការខូចខាតកំពុងធ្វើការវាយតម្លៃ។

គួរបញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានសំដៅទៅលើមូលដ្ឋានសម្ព័ន្ធភាពស្ថិតនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីអេលប៊ីលនៃតំបន់ឃឺដ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here