ប្រភពសន្តិសុខមួយបានប្រាប់ឱ្យដឹងថាក្បួនរថយន្តមួយរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានរងការវាយប្រហារដោយគ្រាប់បែកស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះ។
ប្រភពបានកត់សម្គាល់ថាឧប្បត្តិហេតុនេះបានកើតឡើងនៅលើមហាវិថីអាល់ឌីវ៉ានីយ៉ា (al-Diwaniyah) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីបាដាដជាកន្លែងដែលគ្រឿងផ្ទុះបានកំណត់គោលដៅទៅលើក្បួនរបស់កងកម្លាំងចម្រុះដែលដឹកសម្ភារៈភស្តុភារទ័ព។
ការវាយប្រហារដោយគ្រាប់បែកជាថ្មីនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសឡើយ។
គួររំលឹកថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅលើមហាវិថីមួយស្ថិតនៅក្នុងស្រុកអាល់សាកឡាវីយ៉ា (al-Saqlawiya) ខេត្តអាន់បា (Anbar)
ខណៈក្បួនរថយន្តរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្លងកាត់។
សហរដ្ឋអាមេរិកតែងតែបន្ទោសការវាយប្រហារបែបនេះទៅលើក្រុមជីវពលដែលគាំទ្រអ៊ីរ៉ង់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១