កាលពីថ្ងៃច័ន្ទនេះកងកំលាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនសមាជិកជាន់ខ្ពស់ម្នាក់នៃរដ្ឋអ៊ីស្លាមនៅក្នុងខេត្តនីណើវេ (Nineveh )។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមជីហាដត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការមួយដោយបញ្ជាការប៉ូលិសខេត្តនីណើវេ ស្ថិតនៅក្នុងសង្កាត់យ៉ាមួក (Yarmouk) រដ្ឋធានីម៉ូស៊ូល (Mosul)។
យោងតាមសេចក្តីថ្លែងការណ៍បានរៀបរាប់ថា ឈ្មោះក្រៅរបស់អ្នកបះបោររូបនេះគេហៅថា អាប៊ូយូសសិហ្វ (Abu Youssef) និងហៅថាអាសាដអាល់អាមីនណា (Asad Al-Amnia)។
សេចក្តីថ្លែងការណ៍បានពន្យល់ថាសមាជិកជាន់ខ្ពស់នៃរដ្ឋអ៊ីស្លាមរូបនេះទទួលខុសត្រូវក្នុងការដឹកជញ្ជូនគ្រឿងផ្ទុះនៅក្នុងរដ្ឋធានីម៉ូស៊ូល ហើយផងដែររូបគាត់ក៏ទទួលបន្ទុកក្នុងគណៈកម្មាធិការប្រេងនៃស្ថាប័នហិរញ្ញវត្ថុប៉ៃអាល់ម៉ាល (Bait Al-Mal) របស់រដ្ឋអ៊ីស្លាមក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមលើរដ្ឋធានីម៉ូស៊ូល។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១