ប្រទេសលីបង់៖យោងតាមការបកស្រាយក្នុងសេចក្តីថ្លែងការណ៍របស់ទាហានលីបង់បានឲ្យដឹងថា សន្តិសុខរដ្ឋលីបង់នៅថ្ងៃចន្ទនេះបានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករនៅក្នុងតំបន់អាកការ (Akkar) ភាគខាងជើងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនធ្លាប់បានចូលរួមក្នុងការសម្លាប់ប៉ូលិសក្រុង ២នាក់ និងកូនប្រុសរបស់ចៅហ្វាយខេត្តនៅភាគខាងជើងភូមិកាហ្វថូន(Kaftoun)នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។ ក្រោយមកទៀត ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដែលពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងអនុវត្តតាមនីតិវិធីច្បាប់ផ្សេងទៀត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់ លោកម៉ូហាម៉ាដ ហ្វាមី(Mohammad Fahmi) បានប្រកាសនៅដើមឆ្នាំនេះថា លោកមានព័ត៌មានអំពីសមាជិកក្រុមភេរវករ ដែលគ្រោងធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិសុខនៅភាគខាងជើងប្រទេសលីបង់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១