ប្រទេសប៉ាគីស្ថាន៖យោធានិយាយនៅថ្ងៃអង្គារថា ភេរវករ៣នាក់ និងបុគ្គលិកសន្តិសុខ ២នាក់ត្រូវបានសម្លាប់ នៅពេលដែលយោធាប៉ាគីស្ថានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករក្នុងខេត្តខាយបឺរផាកថុនវ៉ា (KhyberPakhtunkhwa) នៅភាគពាយព្យនៃប្រទេស។
ភ្នាក់ងារសន្តិសុខសាធារណៈនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការ ដោយផ្អែកលើភ្នាក់ងារចារកម្មនៅក្នុងតំបន់ហ្សេវ៉ា (Zewa) ក្នុងស្រុកគូរ៉ាម (Kurram) និងបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ៣នាក់។ យ៉ាងណាមិញ បុគ្គលិកសន្តិសុខ២នាក់ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់គ្នាជាមួយភេរវករផងដែរ។
ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានបន្ថែមឲ្យដឹងផងដែរថា ក្រុមកម្លាំងពិសេសកាដុន(Cordon) និងក្រុមប្រតិបត្តិការរុករកនៅតែបន្តដំណើរការដើម្បីលុបបំបាត់រាល់សកម្មភាពភេរវករផ្សេងទៀតនៅក្នុងតំបន់នោះ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១