ប្រទេសឥណ្ឌា៖ប៉ូលិសនិយាយថា ក្រុមសកម្មប្រយុទ្ធ៣នាក់ រួមទាំងមេបញ្ជាការ១នាក់របស់ពួកគេត្រូវបានសម្លាប់នៅថ្ងៃពុធ ក្នុងហេតុការណ៍ប្រយុទ្ធដោយប្រើកាំភ្លើងជាមួយនឹងកម្លាំងរដ្ឋាភិបាលនៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា។
ហេតុការណ៍ប្រយុទ្ធដោយប្រើកាំភ្លើងបានកើតឡើងនៅក្នុងទីក្រុងផូលវ៉ាម៉ា (Pulwama) ដែលមានចម្ងាយ ៣០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស្រ៊ីណាហ្គារ (Srinagar) ដែលជាទីក្រុងរដូវក្តៅនៃតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា។
មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ប្រកាសនៅទីក្រុង ផូលវ៉ាម៉ា (Pulwama) ថា៖ “ថ្ងៃនេះ ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅទីប្រជុំជន ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ៣នាក់។ ក្នុងចំណោមក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ក៏មានមេបញ្ជាការរបស់ពួកគេម្នាក់ផងដែរ៕”
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៤ ខែកក្កាដា ឆ្នាំ២០២១