កម្លាំងអ៊ីរ៉ាក់រារាំងការវាយប្រហារគ្រាប់បែកនៅខេត្តបាសរ៉ា

0

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានទប់ស្កាត់ការវាយប្រហារដោយគ្រាប់បែកមួយស្ថិតនៅភាគខាងត្បូងខេត្តបាសរ៉ា (Basra)។

នាយកការិយាល័យកំចាត់ជាតិផ្ទុះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានឆ្លើយតបទៅនឹងរបាយការណ៍ដែលដែលមានការសង្ស័យលើខ្លួនមនុស្សម្នាក់ស្ថិតនៅក្នុងតំបន់អាល់
គីបឡា (al-Qibla) ក្នុងសង្កាត់អាល់ម៉ូហានឌីស៊ីន (al-Muhandiseen)។

យោងតាមសេចក្តីថ្លែងការណ៍បានរៀបរាប់ថាក្រុមពិសេសមួយក្រុមត្រូវបានបញ្ជូនទៅកន្លែងដែលបម្រុងនឹងបំផ្ទុះគ្រាប់បែកភ្លាមៗ និងធ្វើការកំណត់អត្តសញ្ញាណនៃឧបករណ៍បំផ្ទុះចំនួន២គ្រាប់ដែលបានតភ្ជាប់ជាមួយនឹងថ្ម និងខ្សែភ្លើងរួចជាស្រេច។

សេចក្តីថ្លែងការណ៍នេះបានរៀបរាប់បន្ថែមទៀតថាក្រុមពិសេសនេះអាចដោះស្រាយស្ថានការណ៍ និងដោះគ្រាប់បែកទាំងពីរប្រកបដោយសុវត្ថិភាព ហើយនឹងមិនបានចោទលើក្រុមណាមួយចំពោះការដាក់ឧបករណ៍បំផ្ទុះនោះទេ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here