ស្ត្រីម្នាក់ស្លាប់ និងក្មេងស្រីម្នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែករបស់ភេរវករនៅទីក្រុងណូប៉ូល

0

ប្រទេសស៊ីរ៉ី៖ស្រ្តី១នាក់ស្លាប់ និងក្មេងស្រី១នាក់រងរបួស នៅពេលដែលក្រុមភេរវករបានវាយប្រហារកំណត់គោលដៅក្នុងទីក្រុងណូប៉ូល(Nubbul) និងទីក្រុងអាឡិបប៉ូ(Aleppo)នៅភាគខាងជើងនៃប្រទេសស៊ីរ៉ី។

ភ្នាក់ងារសារព័ត៌មានសាណាបានបញ្ជាក់ឲ្យដឹងថា អង្គភាពភេរវករដែលមានទីតាំងនៅភាគខាងលិច និងភាគនិរតីនៃទីក្រុងអាឡិបប៉ូ បានវាយប្រហារលើទីក្រុងណូប៉ូល ដោយអះអាងថា ពួកគេបានសម្លាប់ស្រ្តី១នាក់ និងធ្វេីឲ្យក្មេងស្រី១នាក់រងរបួស ហើយថែមទាំងបានបង្កឲ្យមានការខូចខាតដល់ផ្ទះអ្នកស្រុក និងទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ពួកគេថែមទៀតផង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here