ក្រុម IS ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទនេះនៅរដ្ឋធានីបាដាដ

0

ក្រុមរដ្ឋអ៊ីស្លាម (IS) បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីបាដាដដែលកើតឡើងកាលពីថ្ងៃចន្ទនេះ។

ក្រុមជ្រុលនិយមបាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ឈ្មោះ Abu Hamza បានបំផ្ទុះគ្រាប់បែអាវកាក់របស់គាត់ស្ថិតនៅក្នុងផ្សារវ៉ាហ៊ីលឡេត(Wahilat) នៃក្រុងសាដ (Sadr) ក្នុងរដ្ឋធានីបាដាដ។
ចំពោះការវាយប្រហារនេះវាមិនបានផ្តល់ភ័ស្តុតាងណាមួយបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមជាអ្នកប្រព្រឹត្តនោះទេ ប៉ុន្តែគេនិយាយថាការផ្ទុះនេះបានដាក់គោលដៅទៅលើក្រុមស៊ីអ៊ីត។

គួរបញ្ជាក់ថាព័ត៌មានចុងក្រោយមនុស្ស៣៥នាក់ត្រូវបានសម្លាប់ និងជិត៦០នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅមុនថ្ងៃពិធីបុណ្យអ៊ីដអាល់អាដហា (Eid al-Adha) របស់សាសនាអ៊ីស្លាម។ ក្នុងចំណោមអ្នកស្លាប់មានកុមារ១២ នាក់និងស្ត្រីជាច្រើននាក់ទៀត។

មិនយូរប៉ុន្មានមេដឹកនាំឃឺដបានចូលរួមរំលែកទុក្ខ និងថ្កោលទោសចំពោះការវាយប្រហារនេះ។ នាយករដ្ឋមន្រ្តី លោកម៉ាស់រើរ បាសានី (Masrour Barzani) បានហៅអំពើនេះថាគឺជាអំពើគួរឱ្យធុញទ្រាន់ដែលវានៅតែបន្តគំរាមកំហែងដល់ប្រទេសអ៊ីរ៉ាក់ និងប្រជាជនរបស់ខ្លួន។
អ្នកប្រែសម្រួល៖ គល់ សេងហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here