ប្រទេសស៊ីរ៉ី៖ភ្នាក់ងារសារព័ត៌មានរដ្ឋសាណាបានឲ្យដឹងថា ការវាយប្រហារមីស៊ីលថ្មីរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើទីតាំងជាច្រើនក្នុងទីក្រុងហូម (Homs) ភាគកណ្តាលនៃប្រទេសស៊ីរី ក្រោយពេលពាក់កណ្តាលអធ្រាត្រ។
ការវាយប្រហារនោះបានកំណត់គោលដៅលើតំបន់ឃ្យូរសារ (Qusair) នៅទីក្រុងហូម។ ប្រភពបន្ថែមឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនោះគឺជាការវាយប្រហារចុងក្រោយក្នុងចំណោមការវាយប្រហារបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅក្នុងទឹកដីនៃប្រទេសស៊ីរី។
សូមរំលឹកផងដែរថា នៅថ្ងៃចន្ទ កម្លាំងអ៊ីស្រាអែលក៏បានវាយប្រហារមីស៊ីលមួយផងដែរ ទៅក្នុងខេត្តអាឡិបប៉ូនៅភាគខាងជើងប្រទេសនៃប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១