ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានចាប់ខ្លួននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន

0

ប្រទេសកៀហ្ស៊ីស៊ីស្ថាន៖ភ្នាក់ងារសេវាកម្មសារព័ត៌មានរបស់គណៈកម្មាធិការសន្តិសុខជាតិ (GNKB)បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលបានធ្វើដំណើរត្រលប់មកពីបរទេសត្រូវបានឃុំខ្លួនក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ជនសង្ស័យរូបនោះបានរក្សាទំនាក់ទំនងជាមួយក្រុមភេរវករ ដែលធ្វើប្រតិបត្តិការក្នុងប្រទេសដែលជារដ្ឋឯករាជ្យ និងសម្បូរទ្រព្យធន (CIS) ដោយបានផ្តល់ឲ្យពួកគេនូវការគាំទ្រខាងមនោគមវិជ្ជា និងផែនការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេស CIS។

ពាក់ព័ន្ធនឹងស្ថានភាពនយោបាយយោធាក្នុងប្រទេសអាហ្គានីស្ថាន អង្គភាពក្រុមភេរវករអន្តរជាតិកំពុងព្យាយាមបញ្ជូនក្រុមភេរវករទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការសន្តិសុខជាតិ GNKB បានអំពាវនាវឱ្យជនស៊ីវិលមានការប្រុងប្រយ័ត្ន និងចូលរួមរាយការណ៍ពីសញ្ញាណាមួយនៃឧក្រិដ្ឋកម្មភេរវកម្ម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រពពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here