មន្ត្រីម្នាក់បានបញ្ជាក់ថាមានករណីអគ្គិភ័យមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នេះស្ថិតនៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែងក្នុងខេត្តសាលីមម៉ានីយ៉ា (Sulaimaniya) នៃតំបន់ឃឺដ បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់។
ជាលទ្ធផលនៃអគ្គិភ័យនៅក្នុងជំរុំជនភៀសខ្លួនអាទីស (Ashty) មានតង់ចំនួន៦ត្រូវបាឆាប់ឆេះទៅជាផេះដោយបានបណ្តាលឲ្យក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ស្លាប់។
ឧប្បត្តិហេតុដែលបានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ គេពុំទាន់បានដឹងពីមូលហេតុនៅឡើយទេ។
មន្ត្រីដដែលបានប្រាប់បន្ថែមទៀតថាបច្ចុប្បន្នអគ្គិភ័យនេះត្រូវបានគ្រប់គ្រងបានដោយក្រុមពន្លត់អគ្គិភ័យ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១