ក្រុមសកម្មប្រយុទ្ធតាលីបង់១៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖មន្ត្រីក្រសួងការពារជាតិនិយាយថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់១៦នាក់ត្រូវបានសម្លាប់ និង១២នាក់រងរបួសនៅថ្ងៃចន្ទ ក្រោយពីកម្លាំងអាកាសអាហ្វហ្គានីស្ថានវាយប្រហារកំណត់គោលដៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅជាយក្រុងផូល អ៊ី អាឡាម នៃខេត្តឡូហ្គា(Logar) ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ម៉ូតូរបស់ក្រុមសកម្មប្រយុទ្ធ៩គ្រឿង និងជំរំលាក់ខ្លួនមួយកន្លែង រួមទាំងអាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានបំផ្លាញផងដែរនៅខេត្តឡូហ្គា។ ខេត្តឡូហ្គាស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ថ្មីៗនេះ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបង្កើនប្រតិបត្តិការសន្តិសុខប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ដែលបានព្យាយាមដណ្តើមយកទឹកដី និងពង្រឹងទីតាំងរបស់ពួកគេនៅតាមទីជនបទ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here