កងទ័ពសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធក្រុមអាល់សាបាប ១៥នាក់នៅតំបន់កណ្តាល

0

ប្រទេសសូម៉ាលី៖កងទ័ពជាតិសូម៉ាលី (SNA) និយាយនៅថ្ងៃចន្ទថា កម្លាំងរបស់ខ្លួនបានបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ១៥នាក់ក្នុងប្រតិបត្តិការសន្តិសុខនៅតំបន់ហៃរ៉ាន(Hiran)ភាគកណ្តាល។

មេបញ្ជាការ SNA ដែលដឹកនាំប្រតិបត្ដិការនោះបានប្រាប់វិទ្យុយោធាថា សមាជិកក្រុមសកម្មប្រយុទ្ធទាំង ១៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ដែលបានធ្វើនៅក្នុងភូមិម៉ាឌូយ (Madhooy) ស្ថិតនៅក្នុងស្រុក(Matabaan) នៃតំបន់ហ៊ីរ៉ាន(Hiran)។

យោងតាមប្រភព ​​SNA ដដែលបានបញ្ចាក់ឲ្យដឹងផងដែរថា កម្លាំងរដ្ឋាភិបាលទទួលបានជោគជ័យក្នុងប្រតិបត្តិការបន្តបន្ទាប់ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីទីតាំងលាក់ខ្លួនរបស់ពួកគេនៅក្នុងតំបន់កណ្តាល។

គួរបញ្ជាក់ផងដែរថា កម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្ដិការប្រឆាំងនឹងក្រុមជ្រុលនិយមអាល់ស្ហាបាបក្នុងតំបន់ភាគកណ្តាលនៅប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធនៅតែបន្តលាក់ខ្លួនតាមតំបន់ជនបទ ដោយធ្វើការវាយឆ្មក់ និងដាំគ្រាប់មីនជាច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here