មន្ត្រីយោធាបានអះអាងថា កងទ័ពជាតិសូម៉ាលី(SNA) គាំទ្រដោយកម្លាំងរដ្ឋក្នុងតំបន់បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប ១១នាក់នៅថ្ងៃអង្គារក្នុងប្រតិបត្តិការមួយនៅតំបន់កណ្តាលមូដាក់(Mudug)។
លោកម៉ូហាមេដ តាលីល ប៊ីហ៊ី (Mohamed Tahlil Bihi) មេបញ្ជាការនៃកងពលថ្មើរជើង
សូម៉ាលីបានប្រាប់វិទ្យុ SNA ថា កងទ័ពជាតិបានធ្វើប្រតិបត្តិការនៅតំបន់អាម៉ារ៉ា(Amara) ក្រោយទទួលបានព័ត៌មានសម្ងាត់ពីសាធារណជន។
ប្រតិបត្តិការណ៍ចុងក្រោយធ្វើឡើងក្នុងអំឡុងពេលមានប្រតិបត្តិការជាបន្តបន្ទាប់របស់កងទ័ពសូម៉ាលីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាបនៅតំបន់ភាគកណ្តាល ខណៈដែលក្រុមសកម្មប្រយុទ្ធទាំងនោះនៅតែបន្តគ្រប់គ្រងលើតំបន់ស្វយ័តនានានៅតាមទីជន បទ ដោយបានធ្វើការវាយឆ្មក់ និងដាំគ្រាប់មីនជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១