កងទ័ពគាំទ្ររដ្ឋាភិបាលយេម៉ែនអះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់ក្រុមសកម្មប្រយុទ្ធហ៊ូទី

0

ប្រទេសយ៉េម៉ែន៖កម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាលយេម៉ែនបានប្រកាសនៅថ្ងៃពុធនេះពីការបាញ់ទម្លាក់យន្តហោះដ្រូន ដែលបញ្ជាដោយក្រុមសកម្មប្រយុទ្ធហ៊ូទីនៅភាគកណ្តាលខេត្តអាល់បាយដា(al-Bayda)។

សេចក្ដីថ្លែងការណ៍ខ្លីមួយចេញដោយកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា៖“ កងពលតូចថ្មើរជើងលេខ១៩ អ៊ីនហ្វែនទ្រី ប្រាយដ៍(Infantry Brigade) ធ្វើប្រតិបត្តិការស្ទាក់ចាប់បានដោយជោគជ័យ និងកម្ទេចយន្ដហោះដ្រូន ដែលបង្ហោះដោយសកម្មប្រយុទ្ធហ៊ូទីប្រឆាំងនឹងមូលដ្ឋានទ័ពនៅខេត្ត
អាល់បាយដា(al-Bayda)។”

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា៖“យន្តហោះដ្រូនត្រូវបានគេបាញ់ទម្លាក់ នៅពេលដែលវាព្យាយាមកំណត់គោលដៅលើមូលដ្ឋាន និងបន្ទាយរបស់កងទ័ពរដ្ឋាភិបាលនៅក្នុងស្រុកណូម៉ាន(Numan)នៃខេត្តអាល់បាយដា។

ចំណែកឯខេត្តក្បែរគ្នានៃខេត្តអាល់បាយដា(al-Bayda) នៅតាមតំបន់ធំៗមានការប្រឈមមុខគ្នាយ៉ាងតឹងតែងខាងប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមសកម្មប្រយុទ្ធហ៊ូទីក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយកត្តានេះបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសរវាងភាគីទាំងពីរ។

ប្រទេសយេម៉ែនបានជាប់គាំងក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ២០១៤ ចាប់តាំងពីកងជីវពល
ស៊ីអ៊ីតហូធី(Shiite Houthi) ដែលគាំទ្រដោយកម្លាំងអ៊ីរ៉ង់បានធ្វើការត្រួតត្រាតំបន់ជាច្រើនក្នុងប្រទេស ហើយថែមទាំងបានកាន់កាប់ខេត្តមួយចំនួននៅភាគខាងជើងរួមទាំងរដ្ឋធានីសាណាផងដែរ។

សូមបញ្ជាក់ផងដែរថា កម្លាំងអារ៉ាប៊ីសាអ៊ូឌីតបានដឹកនាំសម្ព័ន្ធយោធាអារ៉ាប់ ដែលបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែននៅឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីអាប់រ៉ាបូម៉ាន់សួហាឌី(Abd-Rabbu Mansour Hadi) ក្រោយពីក្រុមសកម្មប្រយុទ្ធហ៊ូទីបានបង្ខំឲ្យលោកនិរទេសខ្លួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here