ប្រទេសនីហ្សេ៖មន្រ្តីក្រសួងមហាផ្ទៃប្រកាសនៅល្ងាចថ្ងៃអង្គារថា ជនស៊ីវិល ១៩នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធក្នុងហេតុការណ៍វាយប្រហារប្រដាប់ដោយអាវុធនៅភាគខាងលិចនៃប្រទេសនីហ្សេ នៅក្បែរព្រំដែនជាមួយប្រទេសម៉ាលី។
មន្ត្រីក្រសួងបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាប្រហារនៅសង្កាត់បានីប៉ានគូ(Banibangou) នៅភូមិដាយគូគូ (Deye Koukou) ក្នុងតំបន់ធីឡាប័ររ៉ី (Tillabery) បណ្តាលឲ្យជនស៊ីវិល ១៩នាក់ស្លាប់ មនុស្ស ៣នាក់រងបួស និងមនុស្ស១នាក់បាត់ខ្លួន។ វិធានការផ្នែកសន្តិសុខ និងសុខភាពត្រូវបាន
បញ្ចូនទៅតំបន់នោះ ហើយការស៊ើបអង្កេតបានចាប់ផ្តើមដើម្បីកំណត់មុខសញ្ញាជនល្មើសក្នុងហេតុការណ៍វាយប្រហារ។
គួររំលឹកផងដែរថា នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងតំបន់ធីឡាប័ររ៉ីមានកំណើននៃការវាយប្រហារសម្លាប់មនុស្សប្រឆាំងនឹងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលក្នុងប្រទេសនីហ្សេ។ បើយោងតាមស្ថិតិផ្លូវការបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២១ មកជនស៊ីវិលច្រើនជាង ៣០០នាក់ត្រូវបានសម្លាប់រង្គាលនៅក្នុងតំបន់នោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១