ប្រទេសប៉ាគីស្ថាន៖បុគ្គលិកអង្គការសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់ប៉ូលិស១នាក់ត្រូវបានសម្លាប់ និង២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា (Khyber Pakhtunkhwa) នៃប្រទេសប៉ាគីស្ថាន។
លោកស្រីហ្សឺហ្គូល (Sher Gul)មកពីអង្គការជួយសង្គ្រោះអេដឌី ហ្វោណដេស្ហិន (Edhi Foundation) ដែលជាង្គការក្រៅរដ្ឋាភិបាល
ប្រាប់ភ្នាក់ងារសារព័ត៌មានថា ប៉ូលិសម្នាក់បញ្ជូនផ្លាស់ប្តូរម្ចាស់ហាងដោយប្រេីឡានអង្គភាពទៅប៉ុស្តិ៍ប៉ូលិសនៅក្បែរនោះ ដោយសារតែម្ចាស់ហាងរូបនោះបានបំពានលើគោលការណ៍ណែនាំក្នុងករណីកិច្ចការពារជំងឺកូវីដ១៩ នៅពេលដែលឡាននោះរងការវាយប្រហារពីកាបំផ្ទុះ។
ប៉ូលិស ១នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរទីតាំងកើតហេតុ ដោយស្ថានភាពរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១