ក្រុមភេរវករចាបាតអាល់នូស្រាធ្វើការវាយប្រហារ៣២លើកក្នុងតំបន់បន្ថយជម្លោះ

0

ប្រទេសរុស្ស៊ី៖មន្ត្រីក្រសួងការពារជាតិរុស្ស៊ីប្រកាសថា ក្រុមភេរវករចាបាតអាល់នូស្រា (Jabhat al-Nusra) បានធ្វើប្រតិបត្តិការវាយប្រហារ ៣២លើកនៅតំបន់បន្ថយជម្លោះក្នុងខេត្តអ៊ីដលីបក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

មេបញ្ជាការរងនៃមជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ីនៅតំបន់ហ៊ីម៊ីម(Hmeimem)លោករៀរ អេដម័ររៀល(Rear Admiral) និងលោកហ្វាឌីម ខលឡេត (Fadim Collette) លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ៣២លើកធ្វើឡើងដោយក្រុមភេរវករចាបាត អាល់នូស្រានៅតំបន់បន្ថយជម្លោះក្នុងខេត្តអ៊ីដលីប។

នៅក្នុងសេចក្តីថ្លែងការណ៍នោះមានបន្ថែមខ្លឹមសារថា ការវាយប្រហារ១៩លើកធ្វើឡើងនៅក្នុងខេត្តអ៊ីដលីប ៦លើកក្នុងខេត្តឡាតាគា និង៤លើកក្នុងខេត្តអាឡិបប៉ូ ហើយចំពោះ៣លើកផ្សេងទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here