យោធានីហ្សេនិយាយថា ទាហាន១៥នាក់ស្លាប់ និង៦នាក់បាត់ខ្លួនក្នុងហេតុការណ៍វាយប្រហារភេរវកម្ម

0

ប្រទេសនីហ្សេ៖មន្ត្រីក្រសួងការពារជាតិនិយាយថា ទាហាននីហ្សេ១៥នាក់ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ ក្នុងហេតុការណ៍វាយឆ្មក់ពីកម្លាំងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅអង្គភាពតូរ៉ូឌី(Torodi) ដែលជានាយកដ្ឋានមួយនៅតំបន់ទីឡាបឺរ៉ី(Tillabery) ភាគខាងលិចនៃប្រទេសនីហ្សេ មានទីតាំងស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសបួគីណាហ្វាសូ។

មន្ត្រីនិយាយនៅថ្ងៃសៅរ៍ថា៖“កងកម្លាំងការពារនិងសន្តិសុខនៃប្រតិបត្តិការសាគី២(Operation Saki 2)ក្នុងបេសកកម្មជំនួយដល់ប៉ុស្តិ៍ប៉ូនី(Boni) នៅភាគខាងជើងនៃនាយកដ្ឋានតូរ៉ូឌី រងការវាយប្រហារពីក្រុមភេរវករ។”

នៅក្នុងសេចក្តីថ្លែងការណ៍មានបញ្ជាក់ខ្លឹមសារថា ពួកគេរងការវាយប្រហារពីគ្រឿងផ្ទុះកែច្នៃ និងបានខិតខំជម្លៀសខ្លូនទាំងរងរបួស។ ជាលទ្ធផល ការវាយប្រហារនេះបណ្តាលឱ្យទាហាន ១៥នាក់ស្លាប់ ៦នាក់បាត់ខ្លួន និង ៧នាក់រងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មានបញ្ជាក់ប​ន្ថែមថា កម្លាំងទ័ព និងប៉ូលិសដែលគាំទ្រដោយកងទ័ពអាកាសបានបើកការវាយប្រហារយ៉ាងធំធេងលើតំបន់នោះ។

សូមរំលឹកផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនីហ្សេបានរងការវាយប្រហារយ៉ាងសាហាវបំផុតនៅតាមតំបន់ភាគខាងលិចរបស់ខ្លួន ដោយការវាយប្រហារទាំងនោះជាសកម្មភាពរបស់ក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (Alkaidah) នៅតំបន់អ៊ីស្លាមម៉ារ៉ិប(អាកមី)នៃក្រុមភេរវករអានកាឌីន(Ancar Dine) និងក្រុមសកម្មប្រយុទ្ធដទៃទៀតដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសសូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here