មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមជីវពលស៊ីអា (Shia) នៃក្រុមអាល់ហាដអាល់សាប៊ី(Hashd al-Shaabi) ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានធ្វើឃាតកាលពីថ្ងៃចន្ទនេះស្ថិតនៅក្នុងខេត្តបាប៊ីល (Babil) ភាគខាងត្បូងរដ្ឋធានីបាដាដ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាលោក អាប៊ូសាឌីកខាសខាស៊ី (Abu Sadiq Khashkhashi) បានរងការបាញ់ប្រហាដោយកាំភ្លើងពីសំណាក់ជនមិនស្គាល់មុខនៅក្នុងរថយន្តរបស់គាត់។
លោក ខាសខាស៊ី គឺជាមេបញ្ជាការកងពលតូចលេខ៩ របស់ក្រុមអាល់ហាដអាល់សាប៊ី។
ចំពោះហេតុការបាញ់សម្លាប់នេះ មិនទាន់មានក្រុម ឬអង្គការភេរវកម្មណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ហើយកម្លាំងសន្តិសុខមិនទាន់ធ្វើការសន្និដ្ឋានដើម្បីឈានដល់ការស៊ើបអង្កេតលើករណីនេះនៅឡើយទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២១