ប្រទេសនីហ្សេរីយ៉ា៖ប៉ូលិសនិយាយថា ជនស៊ីវិល១២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅភាគខាងជើងរដ្ឋផ្លេតថូ(Plateau) នៃប្រទេសនីហ្សេរីយ៉ា។
ប្រធានប៉ូលិសលោកអេដវើដ អ៊ីប៉ូកា (Edward Egbuka) មានប្រសាសន៍ថា ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃអាទិត្យក្នុងទីក្រុងថាមបូរ៉ា(Tambora)នៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរ៉ីយូម(Riyom)។
ហេតុការណ៍វាយប្រហារនៅថ្ងៃអាទិត្យកើតឡើងក្រោយពីមានហេតុការណ៍វាយប្រហារសម្លាប់មនុស្ស១នាក់បានកើតឡើងរួចនៅយប់ថ្ងៃសៅរ៍ នៅតំបន់ប៉ាសា(Bassa) ក្នុងរដ្ឋតែមួយ។ អាជ្ញាធរបញ្ចាក់ឲ្យដឹងថា យ៉ាងហោចណាស់មានជនស៊ីវិល៧នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្រោយមានហេតុការណ៍វាយប្រហារកើតឡើងនៅថ្ងៃសៅរ៍។ លើសពីនេះ ផ្ទះរហូតដល់ទៅ ២៥០ខ្នងរងការដុតបំផ្លាញក្នុងអំឡុងពេលនៃការវាយប្រហារនោះ។
ប៉ូលិសបញ្ចាក់ថា ពួកគេពុំទាន់បានដឹងពីគោលបំណងនៃការវាយប្រហារនោះទេ ប៉ុន្តែការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីស្វែងរកអ្នកវាយប្រហារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១