សហរដ្ឋអាមេរិក៖នៅថ្ងៃពុធ ក្រសួងការបរទេសអាមេរិកបានថ្កោលទោសចំពោះការវាយប្រហារដ៏អាម៉ាស់មួយប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោកប៊ីសមីឡាស់ម៉ូហាម៉ាឌី (Minister Bismillah Mohammadi) ដោយការវាយប្រហារនោះត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធតាលីបង់។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានលោកណិត ប្រាយ(Ned Price) ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា៖“យើងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារកំណត់គោលដៅទៅលើផ្ទះរបស់រដ្ឋមន្ត្រីការពារជាតិ
អាហ្វហ្គានីស្ថាន។”
ទាក់ទងទៅនឹកករណីវាយប្រហារ ក្រុមសកម្មប្រយុទ្ធមួយក្រុមបានបំផ្ទុះគ្រាប់បែកនៅក្បែផ្ទះរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាននៅល្ងាចថ្ងៃអង្គារ ហើយក្រោយមកទៀតក៏មានហេតុការណ៍បាញ់កាំភ្លើងកើតឡើងជាបន្តបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ ដោយក្នុងនោះមានអ្នកវាយប្រហារ ៤នាក់ និងជនស៊ីវិល៨នាក់។ ក្រោយមកទៀត ក្រុមសកម្មប្រយុទ្ធតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថានកាន់តែមានសភាពយ៉ាប់យ៉ឺន ដោយសារតែក្រុមសកម្មប្រយុទ្ធតាលីបង់បន្តធ្វើការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងដើម្បីប្រឆាំងនឹងកម្លាំងរដ្ឋាភិបាល ដោយពួកគេដណ្តើមបានការកាន់កាប់មូលដ្ឋានចាប់តាំងពីកម្លាំងសហរដ្ឋអាមេរិកដកទ័ពចេញនៅថ្ងៃទី១ ខែឧសភា។
នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភានៅថ្ងៃច័ន្ទ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាម៉ាដ អារ៉ាហ្វ ហ្គានធី(Mohammad Ashraf Ghani) បានស្តីបន្ទោសលើការដកកងទ័ពអាមេរិកសម្រាប់ស្ថានការណ៍កាន់តែអាក្រក់នេះ។
គួររំលឹកផងដែរថា ប្រធានធិបតីសហរដ្ឋអាមេរិក លោកចូប៉ាយដិន (Joe Biden) បានបញ្ជាឲ្យកម្លាំងយោធាសហរដ្ឋអាមរិកបញ្ចប់បេសសកម្មរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅចុងខែនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១