ទាហាន២៤នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារដោយក្រុមភេរវករបូកូហារ៉ាម

0

ប្រទេសឆាដ៖ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងប្រទេសឆាដបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ទាហានឆាដ ២៤នាក់ត្រូវបានសម្លាប់នៅយប់ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែសីហា ក្នុងអំឡុងពេលមានការវាយប្រហារដោយក្រុមភេរវករបូកូហារ៉ាម(Boko Haram)នៅតំបន់ឡេកឆាដ(Lake Chad )។

អ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ អាហ្សេម ប័រមាណដាវ អាហ្គូណា (Azem Bermandoa Agouna) បានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារកើតឡើងលើទីតាំងយោធាឆាដនៅតំបន់ឆូកូតាលៀរ(Tchoukoutalia)នៃខេត្តឡាក(Lac)។ យ៉ាងណាមិញលោកអាហ្គូណាក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករកំពុងតែដំណើរការ។

គួររំលឹកផងដែរថា ខេត្តឡាក តែងតែជាខេត្តគោលដៅនៃការវាយប្រហាររបស់ក្រុមភេរវករបូកូហារ៉ាម។ ចំណែកឯការវាយប្រហារចុងក្រោយនៅក្នុងខេត្តនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here