បង្គោលបញ្ជូអគ្គិសនីចំនួន១៣ដើម ត្រូវបានបំផ្ទុះក្នុងរយៈពេល ៤៨ ម៉ោង

0

ក្រសួងថាមពលអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហារភេរវកម្មដាច់ដោយឡែកពីគ្នាក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះបានបំផ្លាញបង្គោលបញ្ជូនអគ្គិសនីចំនួន១៣ដើម នៅតាមបណ្តាខេត្តភាគខាងជើងប្រទេស។

ក្រុមហ៊ុនចែកចាយថាមពលដែលស្ថិតនៅភាគខាងជើងប្រទេសនេះបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្គ្រាមបង្គោលអគ្គិសនីដែលផ្តោតលើបណ្តាញអគ្គិសនីសាធារណៈនៅ តាមបណ្តាខេត្តភាគខាងជើងកំពុងរីករាលដាលប្រកបដោយគ្រោះថ្នាក់។

ការវាយប្រហារជាញឹកញាប់ត្រូវបានធ្វើឡើងតាមរយៈឧបករណ៍បំផ្ទុះគ្រាប់បែកកែច្នៃ ដែលការវាយប្រហារទាំងនេះជារឿយៗត្រូវបានស្តីបន្ទោសទៅលើក្រុមរដ្ឋអ៊ីស្លាមដែលបានបាត់បង់ទឹកដីនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែក្រុមនេះនៅតែបន្តធ្វើការវាយប្រហារ បំផ្លិចបំផ្លាញ និងសកម្មភាពភេរវកម្មដើម្បីប្រឆាំងរដ្ឋាភិបាល។

លោក អាម៉េដ មូសា (Ahmed Mousa) អ្នកនាំពាក្យក្រសួងអគ្គិសនីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ថាការវាយប្រហារកាលពីយប់មិញបានផ្តោតលើបណ្តាញអគ្គិសនីដែលស្ថិតនៅក្នុងខេត្តសាឡាហាដឌីន (Salahaddin) និងបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តទាំងមូល។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here