ទាហានកាមេរូន ៣នាក់ស្លាប់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម

0

ប្រទេសកាមេរូន៖កម្លាំងសន្តិសុខក្នុងតំបន់បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទថា ទាហានយ៉ាងតិច ៣នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម (Boko Haram) នៅតំបន់ចុងខាងជើងនៃប្រទេសកាមេរូន។

សមាជិកក្រុមសកម្មប្រយុទ្ធ១នាក់របស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារពេញមួយយប់ទៅលើប៉ុស្តិ៍យោធាមួយកន្លែងក្នុងតំបន់សាហ្គេម (Sagme)។

មន្រ្តីយោធាអណាមិកម្នាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធបានប៉ុនប៉ងបណ្តេញកម្លាំងទ័ពនៅក្នុងទីក្រុង ដែលមានចំងាយប្រហែល ៣៤៣គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងម៉ារូ (Maroua) នៅប៉ែកខាងជើងនៃប្រទេសកាមេរូន។

សូមរំលឹកផងដែរថា កន្លងមក ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមប៉ុនប៉ងដណ្តើមយកតំបន់សាក់មេ (Sagme) ដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា និងប្រទេសឆាដ ក៏ប៉ុន្តែពួកគេត្រូវបានកងកម្លាំងរដ្ឋាភិបាលរារាំង។

យោងតាមប្រភពព័ត៌មានពីកងទ័ពកាមេរូនបានបញ្ជាក់ឱ្យដឹងផងដែរថា នៅខែកក្កដា ក្រុមសកម្មប្រយុទ្ធធ្លាប់បានធ្វើការវាយឆ្មក់ទៅលើទីតាំងយោធាមួយកន្លែងនៅក្នុងទីក្រុង ដោយបានសម្លាប់ទាហាន ៨នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here