មនុស្ស៨នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកតាមដងផ្លូវនៅភាគកណ្តាលប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ ជនស៊ីវិល ៨នាក់ រួមទាំងក្មេង ២នាក់ត្រូវបានសម្លាប់ ក្នុងហេតុការផ្ទុះគ្រាប់បែកនៅជិតទីក្រុងបាឡាវ៉េន(Baladweyne) ក្នុងតំបន់ម៉ូដុក(Mudug) ភាគកណ្តាលនៃប្រទេសសូម៉ាលីនៅថ្ងៃអង្គារ។

លោកអាប់ឌីរីយ៉ាអាម៉េន អាលី ឌីរ៉ាយ៉េ(Abdirahman Ali Diriye) អភិបាលនៃតំបន់ម៉ូដុក មានប្រសាសន៍ថា មនុស្សទាំង ៨នាក់ត្រូវបានសម្លាប់ នៅពេលដែលរថយន្តមួយគ្រឿងដែលពួកគេកំពុងតែធ្វើដំណើរនោះ បានបើកបុកគ្រឿងផ្ទុះដែលរៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប(al-Shabab)។

លោកឌីរ៉ាយ៉េ(Diriye)បានប្រាប់វិទ្យុម៉ូហ្គាឌីស្យូ (Mogadishu) ថា យុវជន ៣នាក់ ដែលបានរងរបួសដោយសារហេតុការណ៍ផ្ទុះនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ហ្គាលកាយ៉ូ(Galkayo)។

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប (al-Shabab) បានបង្កើនការវាយប្រហារកាន់តែច្រើនឡើងនៅក្នុងប្រទេសសូម៉ាលី បើទោះបីជាកម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការយ៉ាងខ្លាំង ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយមទាំងនោះនៅតំបន់ភាគកណ្តាល និងខាងត្បូងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយនោះជាការប៉ុនប៉ងបណ្តេញសមាជិកក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here