ជនស៊ីវិល១នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ដែលបន្សល់ទុកដោយភេរវករនៅតំបន់ហាម៉ា

0

ប្រទេសស៊ីរ៉ី៖ ជនស៊ីវិល ១នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ដែលបន្សល់ទុកដោយក្រុមភេរវករក្នុងភូមិម៉ាន(​Maan) នៅតំបន់ហាម៉ា(Hama) ភាគខាងជើងនៃប្រទេសស៊ីរ៉ី។

ប្រភពព័ត៌មានពីមន្រ្តីនៅបញ្ជាការដ្ឋានប៉ូលិសហាម៉ាបានប្រាប់អ្នកយកព័ត៌មានថា​ គ្រាប់បែកដែលបន្សល់ទុកដោយក្រុមភេរវករបានផ្ទុះឡើង ខណៈដែលប្រជាពលរដ្ឋកំពុងប្រមូលផលដំណាំគ្រាប់រីករាយ( pistachio crop )នៅភូមិម៉ានបណ្តាលឱ្យជនស៊ីវិល១នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here