កម្លាំងគ្រប់គ្រងដោយយោធាតួកគី និងភេរវករស៊ីឈ្នួលរបស់ពួកគេបានបាញ់ផ្លោងទៅលើភូមិចំនួន៥

0

ប្រទេសស៊ីរ៉ី៖កងកម្លាំងគ្រប់គ្រងដោយយោធាតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេបានបើកការវាយប្រហារ ដោយប្រើកាំភ្លើងធំទៅលើតំបន់ធំៗនៅទីក្រុងអាឡិបប៉ូ ដែលជាតំបន់ជនបទនៅភាគខាងជើងនៃប្រទេស បណ្តាលឱ្យខូចខាតផ្ទះសម្បែងរបស់អ្នកស្រុក ទ្រព្យសម្បត្តិ និងចម្ការដំណាំកសិកម្មរបស់ពួកគេផងដែរ។

ប្រភពព័ត៌មានក្នុងស្រុកប្រាប់ភ្នាក់ងារសារព័ត៌មានថា ការបាញ់ផ្លោងដោយប្រើកាំភ្លើងធំ ត្រូវបានធ្វើឡើងដោយកម្លាំងយោធាតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ កំណត់គោលដៅលើភូមិសាហាបា ដាម(Shahba Dam) និងភូមិសាមូកា (Samouqa) នៅក្នុងទីក្រុង​ អាឡិបប៉ូ និងភូមិអាល់ម៉ៃយ៉ាសា (al-Mayyasa) ភូមិប៊ឺកកាស (Burj Qas) និងភូមិម៉ាអាណាស់(Mar’anaz) នៅទីក្រុងអាហ្វ្រីន( Afrin ) ភាគពាយ័ព្យនៃប្រទេស។

ប្រភពព័ត៌មានបន្ថែមថា ការឈ្លានពានបង្កឱ្យមានភាពភ័យស្លន់ស្លោ និងភាពភ័យខ្លាចក្នុងចំណោមប្រជាជនស៊ីវិលដែលរស់នៅក្នុងតំបន់ទាំងនោះ។ លើសពីនេះ អ្នកស្រុកថែមទាំងរងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងចម្ការដំណាំកសិកម្មរបស់ពួកគេផងដែរ។

សម្រាប់សកម្មភាពឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ភេរវករស៊ីឈ្នួលមួយក្រុមដែលគ្រប់គ្រងដោយកម្លាំងយោធាតួកគី បានធ្វើការវាយឆ្មក់នៅថ្ងៃអង្គារ ទៅលើផ្ទះប្រជាពលរដ្ឋនៅភូមិសឺរបា(Shurba) ក្នុងសង្កាត់ម៉ាបាតលី (Maabatli) ដែលជាប់ព្រំដែនជាមួយទីក្រុងអាហ្វ្រីន និងបានចាប់ពង្រត់ពលរដ្ឋ ១នាក់ និងកូនប្រុសរបស់គាត់ ហើយថែមទាំងបាននាំពួកគេទៅកាន់ទីតាំងដែលមិនស្គាល់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here