ក្រុមសកម្មប្រយុទ្ធតាលីបង់ចូលដល់ទីក្រុងហ្គានី

0

ប្រទេសអាហ្វហ្គានីស្ថាន៖​ សមាជិកក្រុមប្រឹក្សាខេត្តលោកហាសាន រ៉េហ្សា​ យូសូហ្វី(Hasan Reza Yusufi) បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃព្រហស្បតិ៍ដណ្តើមបានការគ្រប់គ្រងលើទីក្រុងហ្កានី ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន និងស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រពីទីក្រុងកាប៊ុល។

លោកយូសូហ្វីមានប្រសាសន៍៖ “ទីក្រុងហ្កានីបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលព្រឹក ហើយសមាជិកក្រុមសកម្មប្រយុទ្ធមានវត្តមាននៅគ្រប់ទីកន្លែងក្នុងទីក្រុង រួមទាំងនៅទីបញ្ជាការប៉ូលិសផងដែរ”។

សាក្សីម្នាក់ឈ្មោះសាយ អាលី (Sayed Ali) បានបញ្ជាក់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានចូលដល់ទីក្រុងនេះនៅប្រមាណជា ៩ព្រឹកម៉ោងក្នុងស្រុក។

អ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហូឡាស់ ម៉ូចាហ៊ីដ (Zabihullah Mujahid) ក៏បានអះអាងពីការដណ្តើមបានទីក្រុងហ្កានី(Ghazni) ចំពោះក្រុមប្រដាប់អាវុធ ហើយនៅលើបណ្តាញសង្គមរបស់លោកបានសរសេររៀបរាប់ថា ក្រុមសកម្មប្រយុទ្ធដណ្តើមបានទីក្រុងហ្គា​នី និងកំពុងគ្រប់គ្រងលើគ្រប់ផ្នែកទាំងអស់របស់រដ្ឋាភិបាល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here