ប៉ូលិសតួកគីឃាត់ខ្លួនជនសង្ស័យ ៧៦នាក់ទាក់ទងទៅនឹងករណីវាយប្រហារលើជនភៀសខ្លួនស៊ីរី

0

ប្រទេសស៊ីរ៉ី៖ប៉ូលិសតួកគីនៅថ្ងៃព្រហស្បតិ៍បានឃុំខ្លួនជនសង្ស័យ ៧៦នាក់ទាក់ទងទៅនឹងករណីវាយប្រហារលើផ្ទះ រថយន្ត និងអាជីវកម្មជាច្រើន ដែលជាកម្មសិទ្ធិរបស់ជនភៀសខ្លួនស៊ីរីនៅទីក្រុងអង់ការ៉ា​(Ankara) ក្រោយពីជនជាតិតួកគីម្នាក់ត្រូវបានសម្លាប់ដោយជនជាតិស៊ីរីក្នុងអំឡុងពេលប្រយុទ្ធគ្នានៅតាមផ្លូវ។

មន្រ្តីនាយកដ្ឋានប៉ូលិសក្រុងអង់ការ៉ាបានប្រាប់ឲ្យដឹងផងដែរថា អ្នកដែលត្រូវបានឃុំខ្លួនជាប់សង្ស័យថា ជាអ្នកបំផ្លាញទ្រព្យសម្បត្តិ ឬជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោយពីមានឧប្បត្តិហេតុនោះបានកើតឡើង។

ទូរទស្សន៍ក្នុងស្រុកអ៊ិនធីវី(NTV) បានចុះផ្សាយថា អ្នកស្រុកជាច្រើននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងស្រុកអាល់ធីនដាក់(Altindag) នៃទីក្រុងអង់ការ៉ា នៅយប់ថ្ងៃពុធ ដោយបានធ្វើការវាយប្រហារលើទីតាំង ដែលជាកម្មសិទ្ធិរបស់ជនភៀសខ្លួនស៊ីរី។

អំពើហិង្សានេះបានកើតឡើង ក្រោយពីមានហេតុការណ៍ឈ្លោះប្រកែកគ្នារវាងអ្នកស្រុកនិងក្រុមជនភៀសខ្លួនស៊ីរ៉ី ហើយក៏បានប្រែក្លាយទៅជាការប្រយុទ្ធគ្នានៅតាមដងផ្លូវ ក្រោយពីមានការចាក់សម្លាប់កុមារីម្នាក់អាយុ ១៨ ឆ្នាំ អេមរានយ៉ាលស៊ីន(Emirhan Yalcin) នៅល្ងាចថ្ងៃអង្គារ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានxinhuanet ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here