ប្រទេសអេហ្ស៊ីប៖មន្ត្រីយោធាម្នាក់បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ទាហានអេហ្ស៊ីបបានសម្លាប់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម ១៣នាក់ ក្នុងយុទ្ធនាការប្រឆាំងអំពើរភេរវកម្មនៅភាគខាងជើង និងភាគកណ្តាលនៃតំបន់ស៊ីណៃ។
អ្នកនាំពាក្យយោធាអេហ្ស៊ីបលោកហ្ការ៉ីប អាដែល ហាហ្វេស (Gharib Abdel-Hafez) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលនៃការបាញ់ប្រហារនោះ ទាហាន ៩នាក់បានស្លាប់ ឬរងរបួស។
នៅដើមខែសីហានេះ ទាហានម្នាក់ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៨៩នាក់នៅភាគឥសាននៃតំបន់ស៊ីណៃខាងជើង។
គួររំលឹកផងដែរថា នៅតំបន់ជាប់ព្រំដែនប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីន តំបន់ស៊ីណៃខាងជើងជាទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១