ក្រុមសកម្មប្រយុទ្ធតាលីបង់វាយដណ្តើមបានបន្ទាយចុងក្រោយរបស់រដ្ឋាភិបាល

0

ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្ដើមបានស្រុកវ៉ារសាច(Warsaj) ដែលជាបន្ទាយចុង ក្រោយរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅភាគខាងជើងខេត្តតាកខា (Takhar) និងបានពង្រឹងជំហររបស់ពួកគេនៅក្នុងតំបន់នោះ នេះបើយោងតាមប្រសាន៍របស់លោក ហាជីអាប់ឌុលម៉ាលីក (Hajji Abdul Malik ) បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍។​

លោកម៉ាលីកប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ស្រុកវ៉ារសាចបានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅល្ងាចថ្ងៃសុក្រ ហើយកម្លាំងសន្តិសុខដែលឈរជើងនៅទីនោះបានដកថយទៅខេត្តផាន សៀរ”។

ចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដោយរាប់បញ្ចូលទាំងការដណ្តើមបានស្រុកវ៉ារហ្សាចនោះ ពួកគេបានក្តោបក្តាប់ភាគខាងជើងខេត្តតាខា (Takhar) ទាំងស្រុង។

លើសពីនេះទៅទៀត ក្រុមសកម្មប្រយុទ្ធ ដែលដណ្តើមបានការកាន់កាប់ខេត្ត ចំនួន ១៧ខេត្ត ក្នុងរយៈពេល៩ថ្ងៃមកនេះ បានប្រយុទ្ធដើម្បីយកទីក្រុងម៉ាហ្សាអ៊ី សាហ្វីហ្វរីប (Mazar-i-Sharif)នៅភាគខាងជើងខេត្តបាល(Balkh)និងទីក្រុងម៉ាយម៉ាណា(Maimana) ក្នុងខេត្តហ្វាយ៉ាប(Faryab) ដើម្បីបញ្ចប់ការដណ្តើមបានទាំងស្រុងចមពោះខេត្តភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here