ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានរាជធានីផូល អ៊ី​ អាឡាម ក្នុងខេត្តឡូហ្គា

0

ប្រទេសអាហ្វហ្គានីស្ថាន៖មន្រ្តីក្នុងតំបន់ម្នាក់បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានរាជធានី ផូលអ៊ីអាឡាម (Pul-e-Alam) នៅក្នុងខេត្តឡូហ្គា(Logar) ដែលមានចម្ងាយ ៦០គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងកាប៊ុល។​

មន្រ្តីអាណាមិកម្នាក់បានបញ្ចាក់ឲ្យដឹងថា រាជធានី ផូលអ៊ីអាឡាម​បានធ្លាក់ក្រោមការ​កាន់កាប់របស់ក្រុមសកម្មប្រយុទ្ធតាលីបង់។

ចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់លោក ហ្សាប៊ីហូឡាស់ ម៉ូចាហ៊ីដ (Zabihullah Mujahid) បានសរសេរលើគណនីបណ្តាញសង្គមធ្វីតធ័ររបស់លោកមានខ្លឹម​សារថា លោក អាប់ដូល ឃីម រ៉ាហ៊ីម៉ី ( Abdul Qayum Rahimi ) អភិបាលខេត្តឡូហ្គា បានចូលរួមជាមួយលោកម៉ូចាហ៊ីឌីន(Mujahidin) ហើយទីក្រុងផូលអ៊ីអាឡាម(Pul-e-Alam) ក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់។

សូមបញ្ជាក់ផងដែរថា រាប់បញ្ចូលទាំងទីក្រុងផូលអាឡាម ចំនួនខេត្តក្រុងដែលក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានមានចំនួន ១៨ខេត្តក្រុងក្នុងចំណោម ៣៤ខេត្តក្រុង៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here